កត្តាដែល នាំអោយមេមាន់ពងច្រើន



មេមាន់ពងច្រើនរាល់ថ្ងៃ វាមិនកើតចេញតែពីការផ្តល់ចំណីល្អ ឬចំណីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់តែប៉ុននឹងទេ ហើយក៏មានបងប្អូនមួយចំនួន ក៏តែងតែចង់បានចេះ ចង់បានចុះ ដើម្បីអោយមេមាន់ពងច្រើន។

តាមពិតទៅមេមាន់ពងច្រើន ត្រូវបូកផ្សំកត្តាជាច្រើនដូចជា
1- កត្តាចំណីមានគុណភាព ប្រូតេអ៊ីន ១៨%
2- កត្តាថែទាំ និងគ្រប់គ្រង នៅពេល មានការប្រែប្រួលអាកាសធាតុ ពីក្តៅទៅត្រជាក់ ពីត្រជាក់ទៅក្តៅ ដែលជាហេតុធ្វើអោយការសីុចំណីប្រចាំថយចុះ នោះអត្រាពងក៏ថយចុះដែរ

ហើយកត្តាដែល នាំអោយអត្រាពងប្រចាំធ្លាក់ចុះ ហើយជាធម្មជាតិរបស់សត្វនោះ គឺ
1- រយ:ពេលក្រាបពងរបស់មាន់
2- រយ:ពេលជំរុះស្លាប ឬរោមរបស់មេមាន់
ដូច្នេះកត្តាទាំងពីនេះ ដែលបងប្អូននឹងពិបាក ទោះបងប្អូនប្រឹងទិញចំណីល្អកំរិតក៏ដោយ ក៏វាមិនអាចវិលត្រឡប់ការពងដូចរាល់ដងនោះ។ អ្វីដែលបងប្អូនត្រូវធ្វើ គឺក្នុងចំណី ឬទឹកត្រូវលាយ វីតាមីន ADE ដើម្បីជំរុញការវិវត្តបញ្ហានេះ អោយវិលមករយ:ពេលខ្លីជាងការទុកនៅធម្មតា!
និយាយជារួម នៅពេលមេធ្លាក់ពង បងត្រូវពិនិត្យ និងដឹងអោយច្បាស់ថា តើមេមាន់ទាំងនោះ ថយពង ដោយសារអ្វីអោយប្រាកដ
- ដោយសារអាកាសធាតុ ពីក្តៅទៅត្រជាក់ ពីត្រជាក់ទៅក្តៅ
- ឬ ដោយសារគុណភាពចំណី
- ឬ ដោយសារមេអាក់ពង (ជាធម្មតា កើតមានមួយខែម្តង ប្រហែលមួយសប្តាហ៍)
- ឬ ដោយសារមេជំរុះរោម (ជាធម្មតា កើតមាន ៣ ឬ ៤ខែម្តង រាប់ចាប់ពីពងខ្លាំង ប្រហែល ១៥ថ្ងៃ ទៅ ៣០ថ្ងៃ អាស្រ័យលើសុខភាពមាន់)
កាលបងប្អូនកំណត់ច្បាស់ហើយនោះបងប្អូន នឹងងាយស្រួលបញ្ហា និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពខ្ពស់។

@រក្សាសិទ្ធ រស់ ឆាំងគី
មានទទួលបង្រៀនតាមអនឡាញ មួយចេះ 35$ ជាមួយនឹងការប្រឹក្សាបច្ចេកទេសជូនបងប្អូនជាសិក្ខាកាម! ដូច្នេះបងប្អូនអាចចុះឈ្មោះរៀនបាន 092 955 189
កត្តាដែល នាំអោយមេមាន់ពងច្រើន កត្តាដែល នាំអោយមេមាន់ពងច្រើន Reviewed by ALONG TK on June 06, 2022 Rating: 5

No comments:

Powered by Blogger.