ហេតុអ្វីមាន់ នៅពេលដល់ខែ ក្តៅ មាន់គាត់ចេះតែប្រកាច់ងាប់?
ហេតុអ្វីមាន់ នៅពេលដល់ខែ ក្តៅ មាន់គាត់ចេះតែប្រកាច់ងាប់?
សំរាប់បញ្ហានេះ សូមម្ចាស់សំនួរ និងអ្នកចិញ្ចឹមដ៏ទៃទៀត ចូលអង្កេតតាមដានជាមួយខ្ញុំ ដូចខាងក្រោម:
មាន់ប្រកាច់ងាប់ មកពីអាកាសធាតុ ឡើងក្តៅខ្លាំង ជាពិសេសឆ្នាំនេះ ដែលក្តៅលើសឆ្នាំមុនៗ ហើយម្ចាស់សត្វមិនបានបំពេញតំរូវការជំរកសត្វអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវ ឬមិនបានបង្កភាពល្អប្រសើរសំរាប់ការរបស់នៅរបស់វា។ កាលណា បើអាកាសធាតុ ឡើងក្តៅខ្លាំង អមជាមួយទ្រុងមានយើង មិនត្រូវបច្ចេកទេស នោះសត្វនឹងមានបញ្ហា ដង្ហក់ ថប់ ខ្វះអុកសីុសែន ជាហេតុធ្វើអោយសត្វប្រកាចងាប់ភ្លាមៗបាន។
ការមើលថែទាំប្រចាំថ្ងៃ ក៏ជាការរួមចំណែកក្នុងការធ្វើអោយមាន់ប្រកាចងាប់ផងដែរនារដូវក្តៅ ពីព្រោះវាចាំបាច់ណាស់ សំរាប់ការពារ និងបង្ការយ៉ាងមានប្រសិទ្ធភាពលើបញ្ហាខាងលើ។ សំរាប់ការមើលថែទាំខាងលើទាំងនោះ រួមមាន:
ការផ្តល់ទឹកមិនបានគ្របគ្រាន់តាមតំរូវការរបស់សត្វ ជាពិសេសម្ចាស់សត្វត្រូវថា តើសត្វអាយុប៉ុន្មាន ត្រូវការទឹកប៉ុន្មានក្នុងមួយថ្ងៃ ហើយសត្វកំពុងចិញ្ចឹម មានចំនួនប៉ុន្មាន ដើម្បីផ្តល់ទឹកអោយបានគ្រប់ ជាពិសេសចំនួនទឹកផឹកក្នងខែក្តៅ អាចកើនច្រើនជាងធម្មតា។
ការសាងសង់ទ្រុង ដែលសមស្របតាមបច្ចេកទេសត្រឹមត្រូវ ដែលមានខ្យល់អាកាសចេញចូលបានល្អ តែអាចគ្រប់គ្រងបាន ក្នុងទ្រុងមិនថប់ ជាពិសេសដំបូងមិនកជះកំដៅខ្លាំងដែលប៉ះពាល់ដល់មាន់។
ជាដំណោះស្រាយ លោកអ្នកបាញ់ទឹក លើដំបូងរោងបាន ឬដាំដើមជាម្លប់នៅជុំវិញរោង ហើយខាងក្នុងទ្រុងមានដាក់ពិដាន ទបស្កាត់ និងកាត់បន្ថយកំដៅ៕
ការដាក់សត្វច្រើនហួសកំណត់ ក្នងទ្រុងជាមួយគ្នា ពីព្រោះក្នុងទ្រុងមួយដូចគ្នា ចំនួនមាន់ត្រូវដាក់ ខែក្តៅ ក៏ត្រូវតិចជាងខែត្រជាក់ដែរ ពីព្រោះខែក្តៅ បើដាក់ដូចខែត្រជាក់ នោះមាន់នឹងមានបញ្ហា ថប់ និងខ្វះអុកសីុសែន និងអាចប្រកាច់ងាប់បាន។
ប្រកាច់ងាប់ដោយសារជំងឺ តែវាមិនមានលក្ខណ:ស្រួចស្រាវ ឬងាប់ច្រើនដូចករណីពីរខាងលើនោះទេ ក្នុងដំណាក់កាលដំបូងបែបនេះ
ថ្នាំដែលតែងតែប្រើទប់ស្កាត់បញ្ហានេះ អេឡិចត្រូលីត្រ ប៉ារ៉ា វីតាមីនសេ និង Heparo។
@ HSA សំភារៈកសិដ្ឋាន
ហេតុអ្វីមាន់ នៅពេលដល់ខែ ក្តៅ មាន់គាត់ចេះតែប្រកាច់ងាប់?
Reviewed by ALONG TK
on
June 08, 2022
Rating:
Reviewed by ALONG TK
on
June 08, 2022
Rating:

No comments: