ការថែទាំមេជ្រូកផើម និងមេជ្រូកបំបៅដោះកូន
- ការធ្វើវ៉ាក់សាំងការពារជំងឺឆ្លងរបស់ជ្រូក ដូចជាជំងឺអុតក្តាម ជំងឺសារទឹក ជំងឺរលូត ជំងឺបេ៉ស្ត ជាដើម..
- ការផ្តល់ទឹក និងចំណីឱ្យបានគ្រប់គ្រាន់ និងមានគុណភាព
- លាងសំអាតទ្រុង និងធ្វើអនាម័យឱ្យបានទៀងទាត់
- ត្រូវផ្តល់លក្ខខណ្ឌរស់នៅឱ្យបានសមរម្យ សំរាប់សុខភាពមេជ្រូកផើម (បរិយាកាស និងអាកាសធាតុ)
- ត្រូវដើរត្រួតពិនិត្យស្ថានភាពសុខភាពរបស់ជ្រូករៀងរាល់ថ្ងៃ និងជាប្រចាំ
- ត្រូវរៀបចំថ្នាំឱ្យបានត្រឹមត្រូវសំរាប់ត្រៀមជួយសង្រ្គោះមេជ្រូកនៅពេលវាកើត និងក្រោយពេលកើត
១ ការថែរក្សាសុខភាព និងកិច្ចការជួយសង្រ្គោះចំពោះមេជ្រូក
- ត្រូវរៀបចំទ្រុងសំរាប់ឱ្យមេកើតកូន អោយបានរួចរាល់យ៉ាងហោចណាស់មុន សប្តាហ៍មុនកើត
- ម្ចាស់សត្វត្រូវដឺងពីបំរែបំរួលរបស់ជ្រូកផើមមុនពេលកើតឱ្យបានច្បាស់ ដើម្បីងាយស្រួលបង្ការ និងជួយសង្រ្គោះបានទាន់ពេលវេលា។ បំរែបំរួលទាំងនោះរួមមាន មេជ្រូកចាប់ផ្តើមនៅអត់ស្ងៀម កន្សោមដោះឡើងរីកប៉ោង មានចេញទឺកដោះរីមៗ និងមានពណ៌ក្រហមស្រល់។
ហើយជាទូទៅ៨ ទៅ១២ ម៉ោង មុនពេលកើតទឺកដោះចាប់ផ្តើមចេញ ក្រោយមក ៣០ ទៅ៩០នាទី មុនពេលកើតមានហូរឈាមព្រឿងៗ ហូរចេញពីប្រដាប់បន្តពូជ និងមានអាចម៍ព្រៃ។
- សីតុណ្ហភាពធម្មតារបស់មេជ្រូកគឺ ៣៩ អង្សាសេ បើលើសពីនេះ យើងត្រូវពិនិត្យមើល តើប្រដាប់បន្តពូជរបស់វាមានហូរខ្ទុះ មានក្លិនស្អុយដែររឺទេ? ហើយភ្នែករបស់វាឡើងក្រហមដែររឺទេ? បើមានបញ្ហានេះ កូនេជ្រូកអាចមានងាប់ក្នុងពោះ ឬពិបាកកើតកូន ដោយវាធំពេក ឬកូនកើតខុសទីតាំង
- ជាទូទៅចន្លោះពេលនៃការកើតកូនពីមួយក្បាល ទៅមួយក្បាលគឺមានរយៈពេលពី ១៥ ៣០នាទីយ៉ាងយូរបំផុត។ បើសិនចន្លោះពេលកើតមានរយៈយូរជាងនេះ ម្ចាស់សត្វត្រូវលូក ដើម្បីមើលថាតើការក្រកើតនេះ វាបណ្តាលមកពីកូនកើតខុសធម្មតា ឬមានកូនងាប់ក្នុងពោះ? ម៉្យាវិញទៀតក្រោយពីមេកើតកូនអស់នោះ សុកនឹងធ្លាក់មកក្នុងរយៈពេលពី ២ ទៅ៣ ម៉ោង។
- ចំពោះករណីកូនជ្រូកកើតខុសទំរង់ធម្មតា ម្ចាស់ត្រូវជួយសង្រ្គោះវាបន្ទាន់ ដោយដំបូង ត្រូវលាបដៃដែលត្រូវលូកជាមួយប្រេងឆា ឬក៏សាប៊ូដើម្បីជួយឱ្យវាងាយស្រួលក្នុងលូក។ នៅពេលលូក ត្រូវលូកថ្មម ហើយស្ទាបរកទីតាំងដែលខុស ដើម្បីជួយបង្វិល ឬទាញឱ្យត្រូវទីតាំងវាវិញ។ បន្ទាប់មក ត្រូវទាញវាចេញមកតិចៗ ទៅតាមចង្វាក់ការដកដង្ហើម និងការប្រឺមរបស់មេជ្រូក។
- ចំពោះករណីកូនងាប់ក្នុងពោះ ម្ចាស់ត្រូវទាញវាចេញ ដើម្បីកុំឱ្យងាប់ដល់កូនដទៃទៀតដោយការឆ្លោះទឺកភ្លោះ
- ចំពោះករណីមេជ្រូកមិនសូវមានកំលាំង ក្នុងការបង្កើតកូន ម្ចាស់សត្វត្រូវចាក់ថ្នាំ កំលាំង និងថ្នាំ អុកស៊ីតូស៊ីន ដើម្បីផ្តល់កំលាំងឱ្យមេជ្រូក និងជួយបើស្បូនរបស់មេជ្រូក
- ពេលមរជ្រូកកើតកូនអស់ ម្ចាស់សត្វត្រូវចាក់ថ្នាំ អុកស៊ីតូស៊ីន ដើម្បីជំរុញឱ្យសុកធ្លាក់ឱ្យអស់ និងត្រូវចាក់ថ្នាំ ផ្សះរូមមាន អាម៉ុកស៊ីលីន ឬអាំពីស៊ីលីន ដើម្បីជួយឱ្យស្បូនឆាប់សះ
- ៣ថ្ងៃ ក្រោយពេលកើត ត្រូវចាក់ថ្នាំ អុកស៊ីតូស៊ីន និង អាម៉ុកស៊ីលីន ដើម្បីឱ្យជឿជាក់ថាកំទេចកំទីសុកត្រូវតែធ្លាក់អស់ និងស្បូនរបស់មេជ្រូកត្រូវតែជា ដើម្បីកុំឱ្យកើតមានបញ្ហាជំងឺ រលាកស្បូន ឬលាសដោះ។
@រស់ ឆាំងគី
យើងមានទទួលបង្រៀនបច្ចេកទេសចិញ្ចឹមជ្រូក តាមអនឡាញ ដោយរៀនមួយចេះ 35$ ដោយមានការប្រឹក្សាពិគ្រោះយោបល់បច្ចេកទេស និងរាល់បញ្ហារបស់បងប្អូនសិក្ខាកាម ជាមួយខ្ញុំផ្ទាល់។ ដូច្នេះបងប្អូនចចុះឈ្មោះបាន 092955189
យើងក៏មានលក់ថ្នាំព្យាបាលមាន់ប្រកបដោយគុណភាពខ្ពស់ ព្យាបាលឆាប់ជាផងដែរ បងអាចកម្មង់បាន!
ការថែទាំមេជ្រូកផើម និងមេជ្រូកបំបៅដោះកូន
Reviewed by ALONG TK
on
June 08, 2022
Rating:
Reviewed by ALONG TK
on
June 08, 2022
Rating:






No comments: