កម្មវិធីវ៉ាក់សាំង និងថែទាំ កូនជ្រូក
- ក្រោយកូនជ្រូកកើតភ្លាម ត្រូវអោយកូនជ្រូក បោះដោះមេវា ដើម្បីអោយកូនជ្រូកទទួលបានទឹកដោះដំបូង ក្រោយមកទៀត ៤-៥ ឬយ៉ាងយូរ ១២ ម៉ោង ត្រូវកាត់ទងផ្សិតកូនជ្រូក ដោយត្រង់មុខរបួស ត្រូវលាបថ្នាំសំលាប់មេរោគ (ថ្នាំងក្រហម)
- ក្រោយកូនជ្រូក កើតបានមួយថ្ងៃ ត្រូវកាត់កន្ទុយ កាត់ធ្មេញ ហើយត្រូវចាក់ថ្នាំអាម៉ុក ត្រង់សាច់ដុំក ដើម្បីជួយអោយឆាប់សះមុខរបួស
- ក្រោយពីកើតបាន ២ ថ្ងៃ ត្រូវចាក់ជាតិដែក ត្រង់សាច់ដុំក ដើម្បីបង្កើតគ្រាប់ឈាមក្រហម និងទប់ស្កាត់ជំងឺស្លេកស្លាំង
- ក្រោយកើតបាន ៣ ថ្ងៃ ត្រូវបន្តក់ថ្នាំរាក Baycox តាមមាត់ ដើម្បីការពាររាកកូនជ្រូក
- ក្រោយពេលកើតបាន ៥ ថ្ងៃ ទៅ ១០ ថ្ងៃ ត្រូវបង្រៀនអោយកូនជ្រូក ចេះស៊ីចំណីទឹកដោះ ដើម្បីបង្កើនការលូតលាស់ដល់កូនជ្រូក
- ក្រោយកើតបាន ១០ ថ្ងៃ ត្រូវក្រៀវពងស្វាសជ្រូកឈ្មោល (កូនជ្រូកសុខភាពល្អ) ត្រូវក្រៀវអោយអស់ពងទាំងពីរ កុំអោយសល់
- ក្រោយពេលកើតបាន ១៥ ទៅ ២០ ថ្ងៃ ត្រូវចាក់វ៉ាក់សាំងផ្លូវដង្ហើម
- រយ:ពេលផ្តាច់ដោះកូនជ្រូក នៅពេលកូនជ្រូកអាយុ ២៥ ថ្ងៃ ឬ ៣០ ថ្ងៃ
- នៅក្នុងអំឡុងពេល កូនជ្រូកកំពុងបៅដោះ មិនត្រូវអោយកូនត្រូវទឹក ឬសើម ជាពិសេសមិនអោយកូនជ្រូកលេងទឹក ជៀសវាងជួបបញ្ហារាក
- នៅក្នុងអំឡុងពេលចាប់ពីផ្តាច់ដោះឈប់នៅ រហូតដល់ កូនជ្រូកទំងន់ ១៥ គីឡូ ក៏មិនត្រូវអោយកូនជ្រូកលេងទឹកដែរ ខ្លាចក្រែងកូនជ្រូក
- នៅពេលផ្តាច់ដោះបាន ១៥ ថ្ងៃ ត្រូវធ្វើកម្មវ៉ាក់សាំងដូចជា
1- វ៉ាក់សាំង ប៉េស្តជ្រូក
2- វ៉ាក់សាំង អុតក្តាម
3- វ៉ាក់សាំង សារទឹក
4- វ៉ាក់សាំង អូហ្សាស្គី
សំរាប់ថ្នាំត្រៀមសំរាប់កូនជ្រូក និងជ្រូកសាច់រួមមាន:
- Amoxicillin ជួយអោយមុខរបួសផ្សះ និងបូកផ្សំជាមួយថ្នាំរាក ដោយមានការដាច់ រលាត់
- Enrofloxacin ព្យាបាលជ្រូក
- Gentamicin Tylosin ជ្រូករាក និងត្រាជាក់ពោះវៀន
- ថ្នាំបន្តក់ រាកកូនជ្រូក Baycox នៅពេលកូនជ្រូកនៅតូច
- Lincomycin + Spectinomycin អន់ចំណី ក្អក
- ថ្នាំ Para ឬ Anagine បញ្ចុះកំដៅ និងបំបាត់ការឈឺចាប់
- Multivitamin ជំនួយសុខភាពជ្រូក
- Flofenicol ផ្លូវដង្ហើមជ្រូក
@រក្សាសិទ្ធ រស់ ឆាំងគី
កម្មវិធីវ៉ាក់សាំង និងថែទាំ កូនជ្រូក
Reviewed by ALONG TK
on
June 02, 2022
Rating:
Reviewed by ALONG TK
on
June 02, 2022
Rating:



No comments: