វិធានការទប់ស្កាត់បញ្ហាផ្តាសាយជាពិសេសនៅពេលអាកាសធាតុប្រែប្រួលធ្លាក់ភ្លៀង

#សំរាប់វិធានការទប់ស្កាត់បញ្ហាផ្តាសាយជាពិសេសនៅពេលអាកាសធាតុប្រែប្រួលធ្លាក់ភ្លៀងមិនឈប់បែបនេះ ម្ចាស់សត្វត្រូវ:

👉
បើស្ថានភាពតិចតួច ត្រូវលាយថ្នាំអាម៉ុក (Amoxciclin) ក្នុងកំរិតការពារ ទៅក្នុងចំណី ឬថ្នាំក្នងទឹក តែត្រូវចាំថា បើលាយក្នុងទឹក ម្ចាស់ត្រូវបង្អាត់ទឹកមាន់ផឹក ៣ ម៉ោងសិន ទើបលាយថ្នាំក្នុងទឹកលាយអោយវាផឹក ហើយករណីលាយនេះ គឺមានស្ថិតក្នុងស្ថានភាពតិចតួច ឬមិនទាន់ឈឺ៕
👉
ត្រូវគ្រប់គ្រងអាកាសធាតុត្រជាក់ ឬខ្យល់មានសំណើមនេះអោយបានល្អ ដោយត្រូវចេះបិតបាំងដោយកៅស៊ូតង់ នៅជញ្ជាំងទ្រុង កុំអោយខ្យល់ចេញចូលសេរីក្នុងទ្រុង ហើយត្រូវចេះអង្កេតមើលស្ថានភាពជាក់ស្តែងថាតើមាន់ មានស្ថានភាពសុខភាពប្រែប្រួលបែបណា ដូចជា សំកុក កណ្តាស់ ហៀរសំបោរ ជាពិសេសតើមាន់ មានដេកផ្តុំគ្នាទេ បើមានត្រូវផ្តល់កំដៅដល់មាន់ក្នុងទ្រងភ្លាម។
👉
ក្នុងករណី អង្កេតឃើញមាន់មានបញ្ហា សំបុក កណ្តាស់ ហៀរសំបោរ និងមានចំនួបនច្រើនថែមទៀតនោះ ម្ចាស់សត្វត្រូវធ្វើការព្យាបាល ដោយប្រើថ្នាំ Doxycycline និង Paraxine ឬ ថ្នាំ Doxin TS និង Paraxine ដើម្បីព្យាបាលបញ្ហា មាន់ឈឺទាំងនោះ៕
សូមបញ្ជាក់ថា នៅពេលមាន់មានបញ្ហា កុំរំពឹងតែថ្នាំព្យាបាលអោយសោះ ពោលម្ចាស់សត្វ ត្រូវតែគ្រប់គ្រងការថែទាំអោយបានល្អ ទើបការព្យាបាលមានប្រសិទ្ធភាព ចំណេញពេលវេលា និងការពារអត្រាងាប់របស់មាន់បាន។

@រក្សាសិទ្ធិ រស់ ឆាំងគី
វិធានការទប់ស្កាត់បញ្ហាផ្តាសាយជាពិសេសនៅពេលអាកាសធាតុប្រែប្រួលធ្លាក់ភ្លៀង វិធានការទប់ស្កាត់បញ្ហាផ្តាសាយជាពិសេសនៅពេលអាកាសធាតុប្រែប្រួលធ្លាក់ភ្លៀង Reviewed by ALONG TK on June 02, 2022 Rating: 5

No comments:

Powered by Blogger.